Cambodia E-Invoicing System is the national information technology system used for the process of sending and receiving invoices in electronic form between sellers and buyers without the need for printing.
Powered by
General Department of Digital Economy
Copyright © 2025 CamInv System. All rights reserved.
04 Mar 2025
នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៥, អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល (អ.ស.ឌ.) បានរៀបចំនូវវគ្គបណ្តុះបណ្តាលស្តីពី "នីតិវិធីពិនិត្យវិក្កយបត្រអេឡិចត្រូនិកដែលផ្ទៀងផ្ទាត់ដោយប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (ប.វ.អ.)" តាមរយៈប្រព័ន្ធសន្និសិទ្ធិវីដេអូ Zoom ជូនដល់មន្រ្តីត្រួតពិនិត្យការទូទាត់ចំណាយដោយអញ្ជើញមកពី អគ្គនាយកដ្ឋានរតនាគារជាតិ និងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រមាណ ៣០រូប។ វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃ អ.ស.ឌ. អមដោយក្រុមការងារបច្ចេកទេសទទួលបន្ទុកអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីបង្ហាញបន្ថែមពីរបៀបនៃការត្រួតពិនិត្យលេីវិក្កយបត្រអេឡិចត្រូនិកដេីម្បីបញ្ជាក់ពីភាពត្រឹមត្រូវជៀសវាងនូវការក្លែងបន្លំតាមរូបភាពណាមួយជាយថាហេតុ មុននឹងធ្វេីការទូទាត់។លេីសពីនេះក្រុមការងារនៃ អ.ស.ឌ.ក៏បានធ្វេីការបង្ហាញនូវរបៀបនៃការត្រួតពិនិត្យបណ្ណឥណទាន (Credit Note) និងបណ្ណឥណពន្ធ (Debit Note) ដែលចេញដោយប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាផងដែរ។