Cambodia E-Invoicing System is the national information technology system used for the process of sending and receiving invoices in electronic form between sellers and buyers without the need for printing.
Powered by
General Department of Digital Economy
Copyright © 2025 Cambodia E-Invoicing System. All rights reserved.
05 Mar 2025
នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥, តាមរយៈប្រព័ន្ធវីដេអូ Zoom, លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល (អ.ស.ឌ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃ អ.ស.ឌ. បានដឹកនាំក្រុមការងារបច្ចេកទេសអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ជួបប្រជុំជាមួយតំណាងនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) ដើម្បីពិភាក្សាប្រមូលធាតុចូល និងគិតគូរលើការអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ក្នុងក្របខ័ណ្ឌប្រតិបត្តិការពីស្ថាប័នរដ្ឋទៅក្រុមហ៊ុនឯកជន (G2B) ។
ជាលទ្ធផល, ក្រុមការងារទាំងពីរបានព្រមព្រៀងក្នុងការបន្តសហការគ្នា ដើម្បីជំរុញឱ្យប្រតិបត្តិការវិក្កយបត្រអេឡិចត្រូនិកកម្ពុជា G2B នេះសម្រេចបានជាសមិទ្ធផលតាមការគ្រោងទុក។