Cambodia E-Invoicing System is the national information technology system used for the process of sending and receiving invoices in electronic form between sellers and buyers without the need for printing.
Powered by
General Department of Digital Economy
Copyright © 2025 Cambodia E-Invoicing System. All rights reserved.
28 Apr 2025
នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥, នៅសណ្ឋាគាររ៉េសុីដង់ សុខាភ្នំពេញ, អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល (អ.ស.ឌ.) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលអំពី "ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា" (Cambodia E-Invoicing System) ទៅកាន់ក្រុមហ៊ុន សហគ្រាស ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃ អ.ស.ឌ. អមដោយលោក អៀច សេដ្ឋា អគ្គនាយករងនៃ អ.ស.ឌ. ព្រមទាំងក្រុមការងារបច្ចេកទេសនៃ អ.ស.ឌ. ទទួលបន្ទុកអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។
=គួរបញ្ជាក់ផងដែរ សិក្ខាសាលាខាងលើបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបព័ត៌មាន និងបណ្តុះបណ្តាលអំពីប្រព័ន្ធ Cambodia E-Invoicing ជាមួយតំណាងក្រុមហ៊ុនអាជីវកម្ម, ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធគណនេយ្យ, គ្រឹះស្ថានធនាគារ និងស្ថាប័នពាក់ព័ន្ធក្រោមឱវាទ ក.ស.ហ.វ សរុបចំនួនប្រមាណ ១៤០រូប ដែលអញ្ជើញមកពីក្រុមហ៊ុន សហគ្រាសចំនួនប្រមាណ ៦០។