Cambodia E-Invoicing System is the national information technology system used for the process of sending and receiving invoices in electronic form between sellers and buyers without the need for printing.
Powered by
General Department of Digital Economy
Copyright © 2025 CamInv System. All rights reserved.
29 Jan 2025
September 13, 2024
នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ២:៣០នាទី, លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានដឹកនាំក្រុមការងារបច្ចេកទេសរៀបចំប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក (E-Invoicing) ជួបប្រជុំពិភាក្សាជាមួយតំណាងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីបន្តពិភាក្សាលើការពិនិត្យកែសម្រួលលិខិតបទដ្ឋានគតិយុត្តិ សម្រាប់គាំទ្រការដាក់អនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាជាផ្លូវការ។