Cambodia E-Invoicing System is the national information technology system used for the process of sending and receiving invoices in electronic form between sellers and buyers without the need for printing.
Powered by
General Department of Digital Economy
Copyright © 2025 CamInv System. All rights reserved.
29 Jan 2025
November 1, 2024
នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤៖ តបតាមការអញ្ជើញរបស់ទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ ប្រចាំប្រទេសកម្ពុជា (GIZ Cambodia), លោក អៀច សេដ្ឋា, អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី, អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានដឹកនាំក្រុមការងារបច្ចេកទេសទទួលបន្ទុកប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ដើម្បីធ្វើបទបង្ហាញអំពីគម្រោង និងវឌ្ឍនភាពនៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ព្រមទាំងពិភាក្សា និងទទួលយកនូវធាតុចូលសម្រាប់គិតគូរលើការកសាងជាលំហូរនៃការប្រើប្រាស់ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក ក្នុងនាមជាអ្នកទិញ (Buyer)។ លើសពីនេះ, ទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ ប្រចាំប្រទេសកម្ពុជា (GIZ Cambodia) ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ និងគាំទ្រយ៉ាងពេញទំហឹងលើការគិតគូរកសាងប្រព័ន្ធនេះ ព្រមទាំងរៀបចំត្រៀមខ្លួនក្នុងការចូលរួមជាសមាសជិក និងប្រើប្រាស់នូវប្រព័ន្ធនេះ ក្នុងនាមជាអ្នកទិញ។