Cambodia E-Invoicing System is the national information technology system used for the process of sending and receiving invoices in electronic form between sellers and buyers without the need for printing.
Powered by
General Department of Digital Economy
Copyright © 2025 CamInv System. All rights reserved.
04 Mar 2025
នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥, លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល (អ.ស.ឌ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃ អ.ស.ឌ. បានដឹកនាំក្រុមការងារបច្ចេកទេសអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ជួបប្រជុំពិភាក្សាជាមួយលោក ស៊ីម ចាន់គីរីរ័ត្ន នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថ Banhji ដើម្បីពិភាក្សា និងសិក្សាអំពីការបន្ថែមមុខងារប្រតិបត្តិការវិក្កយបត្រពីអង្គភាពរដ្ឋ ទៅក្រុមហ៊ុនឯកជន (G2B) ។
ជាលទ្ធផលលោកនាយកប្រតិបត្តិក្រុមហ៊ុន Banhji បានផ្តល់នូវបទពិសោធន៍ និងធាតុចូលមកកាន់ក្រុមការងារដើម្បីគិតគូររៀបចំអភិវឌ្ឍនូវមុខងារប្រតិបត្តិការ G2B នេះ។