Cambodia E-Invoicing System is the national information technology system used for the process of sending and receiving invoices in electronic form between sellers and buyers without the need for printing.
Powered by
General Department of Digital Economy
Copyright © 2025 Cambodia E-Invoicing System. All rights reserved.
29 Jan 2025
December 21, 2024
កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៤, ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយក នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានដឹកនាំគណៈប្រតិភូដោយមានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល និងតំណាងក្រោមឱវាទ ក.ស.ហ.វ. ចូលរួមទស្សនកិច្ចសិក្សាទៅកាន់ទីក្រុងសេជុង និងទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ដើម្បីស្វែងយល់បន្ថែមអំពីការអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិករបស់ប្រទេស។
ឯកឧត្តមបណ្ឌិត តាំង ងួនលី និងលោក Choi Jae-bong, Vice Commissioner of National Tax Service
ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល និងតំណាងអាជ្ញាធរជាតិពន្ធដារនៃសាធារណរដ្ឋកូរ៉េ
ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងដើម្បីស្វែងយល់ពីបទពិសោធន៍នៃការអភិវឌ្ឍនិងដំណើរការប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិករបស់កូរ៉េ សម្រាប់ជាមេរៀន និងជាធាតុចូលបន្ថែមក្នុងការគាំទ្រដល់ការអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។