ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (ប.វ.អ.) គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ជាតិ ដែលប្រើប្រាស់សម្រាប់ដំណើរការបញ្ជូន ទទួល និងបញ្ជាក់វិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិក រវាងអ្នកលក់ និងអ្នកទិញ ដោយមិនតម្រូវឱ្យបោះពុម្ពចេញជាវិក្កយបត្រក្រដាសឡើយ។
ដំណើរការដោយ
អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល
Copyright © 2025 រក្សារសិទ្ធគ្រប់យ៉ាងដោយ CamInv System
លាហើយភាពនឿយហត់នៃឯកសារដោយដៃ និងសូមស្វាគមន៍នូវបទពិសោធន៍ថ្មីដ៏ល្អឥតខ្ចោះនៃប្រតិបត្តិការវិក្កយបត្រអេឡិចត្រូនិក ដែលនឹងជួយសម្រួល និងពន្លឿនដល់ដំណើរការប្រតិបត្តិការអាជីវកម្ម និងរំហូរហិរញ្ញវត្ថុរបស់លោកអ្នក។ សូមស្វាគមន៍មកកាន់ ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា!
ប.វ.អ. ត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការនៃប្រភេទអាជីវកម្មផ្សេងៗ
ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (ប.វ.អ.) គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ជាតិ ដែលប្រើប្រាស់សម្រាប់ដំណើរការបញ្ជូន ទទួល និងបញ្ជាក់វិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិក រវាងអ្នកលក់ និងអ្នកទិញ ដោយមិនតម្រូវឱ្យបោះពុម្ពចេញជាវិក្កយបត្រក្រដាសឡើយ។
ប្រព័ន្ធមានតួនាទីក្នុងការពិនិត្យភាពគ្រប់គ្រាន់នៃតម្រូវការទិន្នន័យរបស់វិក្កយបត្រ, បញ្ជាក់ភាពដើមនៃវិក្កយបត្រ, ពិនិត្យភាពត្រឹមត្រូវនៃក្រុមហ៊ុនអាជីវកម្ម ព្រមទាំងអនុញ្ញាតឱ្យប្រព័ន្ធចេញវិក្កយបត្ររបស់ភាគីអ្នកលក់ និងប្រព័ន្ធរបស់ភាគីអ្នកទិញ ទំនាក់ទំនងគ្នាបានដោយស្វ័យប្រវត្តិក្នុងការបញ្ជូនវិក្កយបត្រអេឡិចត្រូនិក បើទោះបីជាភាគីទាំងពីរប្រើប្រាស់ប្រព័ន្ធវិក្កយបត្រផ្សេងគ្នាក៏ដោយ។
ទទួលបានការស្វែងយល់ស៊ីជម្រៅអំពីប្រភេទនៃសមាជិករបស់ ប.វ.អ.
សមាជិកជាអ្នកប្រើប្រាស់អាចមានដូចជាក្រុមហ៊ុន/សហគ្រាស/អាជីវកម្មនានា។ ហេតុអ្វីក្រុមហ៊ុន/សហគ្រាស/អាជីវកម្មនានាគួរងាកមកប្រើប្រាស់ ប.វ.អ. វិញ? អាជីវកម្មវៃឆ្លាតជ្រើសរើសមកប្រើប្រាស់យន្តការផ្លាស់ប្តូរវិក្កយបត្រតាមរយៈ ប.វ.អ. ដើម្បីជួយពន្លឿនដល់ប្រតិបត្តិការអាជីវកម្ម និងរំហូរហិរញ្ញវត្ថុ
តើក្រុមហ៊ុនផ្គត់ផ្គង់សេវាដែលពាក់ព័ន្ធនឹងប្រព័ន្ធ ERP ឬ ប្រព័ន្ធគណនេយ្យ ប.វ.អ. ទទួលបានអត្ថប្រយោជន៍អ្វីខ្លះក្នុងការចូលជាដៃគូរបស់ ប.វ.អ.? ក្រុមហ៊ុន និងប្រព័ន្ធរបស់អ្នកនឹងទទួលស្គាល់ដោយរដ្ឋាភិបាល ដែលអាចនឹងទាក់ទាញអតិថិជនបានកាន់តែច្រើន
ជាមួយនឹងប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកដ៏មានប្រសិទ្ធភាពរបស់យើង អ្នកអាចជំរុញអាជីវកម្មរបស់អ្នក និងផ្លាស់ប្តូរបទពិសោធន៍នៃការចេញវិក្កយបត្ររបស់អ្នក
មានស្តង់ដារួមក្នុងការប្រើប្រាស់វិក្កយបត្រនៅក្នុងប្រទេស ព្រមទាំងត្រៀមរួចរាល់ជាអន្តរជាតិ
ការភ្ជាប់សន្ធានកម្មរវាងប្រព័ន្ធមួយទៅប្រព័ន្ធមួយទៀត ក្នុងបញ្ចូន និងទទួលវិក្កយបត្រ
ជួយពិនិត្យ និងផ្ទៀតផ្ទាត់អត្តសញ្ញាណអាជីវកម្មតាមរយៈ e-KYB
ប្រើប្រាស់ថ្នាល CamDL ដែលប្រើប្រាស់បច្ចេកវិទ្យ Blockchain ដើម្បីពិនិត្យនិងរក្សាទុកភាពដើមនៃវិក្កយបត្រ
បញ្ចូន និងទទួលវិក្កយបត្របានឆាប់រហ័ស និងមិនតម្រូវឱ្យបោះពុម្ពជាក្រដាស់
ស្វែងយល់អំពីគោលការរចនានៃ ប.វ.អ. ដែលផ្តល់អាទិភាពដល់បទពិសោធន៍ និងភាពងាយស្រួលដែលផ្តោតលើអ្នកប្រើប្រាស់ ដោយបង្កើនដំណើរការវិក្កយបត្រប្រកបដោយផលិតភាព
Machine-readable និងប្រកាន់ខ្ជាប់នូវទម្រង់វិក្កយបត្រអេឡិចត្រូនិកដែលបានបង្កើតឡើង Peppol ដើម្បីធានាឱ្យមានអន្តរប្រតិបត្តិការសម្រាប់ការផ្លាស់ប្តូរឆ្លងព្រំដែន
ប្រព័ន្ធត្រូវបានរចនាឡើងជាមួយនឹងសមត្ថភាពធ្វើសន្ធានកម្ម ដែលអនុញ្ញាតឱ្យមានភាពត្រូវគ្នាយ៉ាងងាយស្រួលជាមួយប្រព័ន្ធដែលមានស្រាប់ និងបង្កើនភាពស៊ីសង្វាក់គ្នានៃអាជីវកម្មទាំងមូល
ធានានូវភាពត្រឹមត្រូវ និងសុវត្ថិភាពនៃវិក្កយបត្រអេឡិចត្រូនិកតាមរយៈការរក្សាទុក និងបញ្ជាក់នៅលើបច្ចេកវិទ្យាប្លុកឆេន
ត្រូវបានអភិវឌ្ឍឡើងនៅក្នុងនិម្មាបកម្ម Microservices ដើម្បីអនុញ្ញាតឱ្យមានភាពបត់បែនសម្រាប់សេវាកម្ម និងមុខងារបន្ថែម
ច្បាប់និងបទប្បញ្ញត្តិ ប្រកាស សារាចរ និងឯកសារសំខាន់ៗ ផ្សេងទៀត ដែលទាក់ទងនឹងវិក្កយបត្រអេឡិចត្រូនិក
ស្របតាម "យុទ្ធសាស្រ្តបញ្ចាកោណ-ដំណាក់កាលទី១" របស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា...
ប្រកាស ស្តីពី ការដាក់ឱ្យដំណេីរការប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា
ប្រកាស ស្ដីពីវិធាននៃការប្រើប្រាស់វិក្កយបត្រ