អ្នក​ផ្តល់​សេវា

អត្ថប្រយោជន៍

តើក្រុមហ៊ុនផ្គត់ផ្គង់សេវាដែលពាក់ព័ន្ធនឹងប្រព័ន្ធ ERP ឬ ប្រព័ន្ធគណនេយ្យ ប.វ.អ. ទទួលបានអត្ថប្រយោជន៍អ្វីខ្លះក្នុងការចូលជាដៃគូរបស់ ប.វ.អ.?

ក្រុមហ៊ុន និងប្រព័ន្ធរបស់អ្នកនឹងទទួលស្គាល់ដោយរដ្ឋាភិបាល ដែលអាចនឹងទាក់ទាញអតិថិជនបានកាន់តែច្រើន

ការចូលជាដៃគូជាមួយ ប.វ.អ. អ្នកនឹងក្លាយជាតួអង្គមួយដ៏សំខាន់ដែលចូលរួមក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល នៅក្នុងប្រទេសកម្ពុជា

ប.វ.អ. ត្រូវបានអភិវឌ្ឍឡើងស្របតាមស្តង់ដាដែលមានរចនាសម្ព័ន្ធ និងម៉ូដែលរបស់ប្រព័ន្ធច្បាស់លាស់ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាងាយស្រួលក្នុងការភ្ជាប់សន្ធានកម្មមក ប.វ.អ.

gov_partner.png

ដៃគូផ្លូវការរបស់រដ្ឋាភិបាល

free.png

មិនមានគិតថ្លៃសេវា

reduction.png

បង្កើនទំនុកចិត្តពីសាធារណៈ

public_confidence.png

បង្កើនអតិថិជន

pc-login

ដំណើរការជាដៃគូរបស់យើង

តើធ្វើដូចម្តេចដើម្បីក្លាយជាដៃគូផ្លូវការរបស់យើង?

ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធ​ ERP ឬ ប្រព័ន្ធគណនេយ្យដែលបានចុះបញ្ជីស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជាត្រូវបានលើកទឹកចិត្តក្នុងការភ្ជាប់សន្ធានកម្មមកកាន់ ប.វ.អ.

partner
  • បំពេញទម្រង់បែបបទខាងក្រោមរួចបញ្ចូនមកប្រតិបត្តិករ ប.វ.អ.

  • រងចាំការឆ្លើយតបពីប្រតិបត្តិករ ប.វ.អ

  • ជួបប្រជុំពិភាក្សា និងចុះកិច្ចសន្យារក្សាការសម្ងាត់ (NDA Sign-off) ជាមួយប្រតិបត្តិករ ប.វ.អ

  • សហការជាមួយក្រុមការងារបច្ចេកទេសយើងខ្ញុំ និងត្រូវគោរពទៅតាមតម្រូវការនៃការធ្វើតេស្តដូចខាងក្រោម៖

    • ត្រូវធានាថា កម្មវិធី ឬប្រព័ន្ធរបស់អ្នកមានការរៀបចំរួចជាស្រេចសម្រាប់ការធ្វើសន្ធានកម្ម
    • គោរពទៅតាមគ្រប់លក្ខខណ្ឌតម្រូវការរបស់ប្រព័ន្ធ និងការធ្វើសន្ធានកម្ម
    • បំពេញឱ្យបានគ្រប់ជ្រុងជ្រោយនូវរាល់វិធីសារបច្ចេកទេស​ និងការធ្វើតេស្ត
    • បានដាក់ជូននូវបញ្ជីត្រួតពិនិត្យស្ដីពីសេចក្ដីណែនាំនៃសន្ដិសុខព័ត៌មាន
    • បានផ្ដល់នូវឯកសារ SIT និង UAT
  • ចុះហត្ថលេខាលើកិច្ចសន្យាបញ្ជាក់ពីភាពជាដៃគូ

  • ប្រកាសភាពជាដៃគូជាផ្លូវការ

បំពេញទម្រង់បែបបទ

មានបំណងក្លាយជាដៃគូផ្លូវការរបស់​ ប.វ.អ មែនទេ?

ធ្វើការបំពេញពាក្យជាសមាជិកត្រៀមក្នុងការភ្ជាប់សន្ធានកម្មប្រព័ន្ធ

ភ្ជាប់សន្ធានកម្មជាមួយ ប.វ.អ អីលូវនេះ

ប្រតិបត្តិករ ប.វ.អ. នឹងជួយសម្របសម្រួលដំណើរការសន្ធានកម្មឱ្យបានល្អបំផុត។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈ ៖

ចូលអានអំពីឯកសារសន្ធានកម្មនៃកម្មវិធីកុំព្យូទ័រ (API) ដើម្បីត្រៀមលក្ខណៈរួចរាល់សម្រាប់ធ្វើសន្ធានកម្ម

ចូលមើលឯកសារ
logo

ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា​ (ប.វ.អ.) គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ជាតិ ដែលប្រើប្រាស់សម្រាប់ដំណើរការបញ្ជូន​​ ទទួល និងបញ្ជាក់វិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិក​ រវាងអ្នកលក់ និងអ្នកទិញ ដោយមិនតម្រូវឱ្យបោះពុម្ពចេញជាវិក្កយបត្រក្រដាសឡើយ។

mef-logo

ដំណើរការដោយ

អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល

Copyright © 2025 រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ CamInv System

លក្ខខណ្ឌនៃការប្រើប្រាស់ | គោលការណ៍​ឯកជនភាព