
កាត់បន្ថយបន្ទុកការងារ និងចំណាយរដ្ឋបាល
បុគ្គលិក, សម្ភារ, ដឹកជញ្ជូន, រក្សាទុក
អាជីវកម្មវៃឆ្លាតជ្រើសរើសមកប្រើប្រាស់យន្តការផ្លាស់ប្តូរវិក្កយបត្រតាមរយៈ ប.វ.អ. ដើម្បីជួយពន្លឿនដល់ប្រតិបត្តិការអាជីវកម្ម និងរំហូរហិរញ្ញវត្ថុ
បុគ្គលិក, សម្ភារ, ដឹកជញ្ជូន, រក្សាទុក
ការដឹកជញ្ជូន, ការទទួលស្គាល់ចំណូលចំណាយបានលឿន
ចំនួនវិក្កយបត្រមានភាពត្រឹមត្រូវ ទិន្នន័យក្នុងវិក្កយបត្រត្រឹមត្រូវ
ធ្វើមាត្រដ្ឋានវិក្កយបត្រដោយងាយស្រួលនៅពេលអាជីវកម្មរបស់អ្នករីកចម្រើន
ស្តង់ដាវិក្កយបត្រ (តម្រូវតាមពន្ធដារ) មានការផ្ទៀងផ្ទាត់អត្តសញ្ញាណកម្មអាជីវកម្ម (e-KYB)
ជាប្រភពទិន្នន័យពិតប្រាកដតែមួយគត់
តើអ្នកកំពុងស្វែងរកការប្រើប្រាស់វិក្កយបត្របែបឌីជីថលមែនទេ? យើងខ្ញុំនឹងផ្តល់ការប្រើប្រាស់វិក្កយបត្របែបឌីជីថលតាមរយៈ ប.វ.អ.
ផតថលវិក្កយបត្រអេឡិចត្រូនិកកម្ពុជាត្រូវបានបង្កើតឡើងដោយបានគិតគូរដល់ម្ចាស់ក្រុមហ៊ុនអាជីវកម្មដែលគ្មានប្រព័ន្ធ ERP ឬប្រព័ន្ធគណនេយ្យផ្សេងៗ។ ជាមួយគ្នានេះផតថលរបស់យើងផ្តល់ភាពងាយស្រួលក្នុងការបង្កើត បញ្ចូន និងទទួលវិក្កយបត្រជាទម្រង់អេឡិចត្រូនិក។
ភាពងាយស្រួល
ចូលប្រើប្រាស់ប្រកបដោយសុវត្ថិភាព
មិនមានគិតថ្លៃសេវា
ទទួលបទពិសោធន៍នៃនីតិវិធីការងារតែមួយ, សមកាលកម្មទិន្នន័យយ៉ាងរលូន និងបង្កើនប្រសិទ្ធភាព ព្រមទាំងពង្រឹងអាជីវកម្មរបស់អ្នក ដើម្បីធ្វើឱ្យដំណើរការអាជីវកម្មកាន់តែប្រសើរ និងមានភាពងាយស្រួល។
ងាយស្រួលធ្វើសន្ធានកម្ម
មិនមានគិតថ្លៃសេវា
បង្កើនប្រសិទ្ធភាព
ចាប់ផ្តើមចុះឈ្មោះដោយងាយស្រួល សម្រាប់ម្ចាស់ក្រុមហ៊ុនអាជីវកម្មដែលមានបំណងចុះឈ្មោះដោយខ្លួនឯង
១
ដើម្បីចុះឈ្មោះគណនី ដំបូងអ្នកត្រូវមានគណនី CamDigiKey សម្រាប់ស្កេនកូដ QR ដើម្បីចូលទៅក្នុងផតថល
២
បំពេញនូវរាល់ព័ត៌មានលម្អិតអំពីក្រុមហ៊ុនអាជីវកម្មរបស់អ្នកឱ្យបានត្រឹមត្រូវ ដោយភ្ជាប់ជាមួយនូវឯកសារតម្រូវការ
៣
បន្ទាប់ពីបានដាក់ស្នើរួចមក ឯកសារស្នើសុំរបស់អ្នកនឹងត្រូវឆ្លងកាត់ការពិនិត្យក្នុងរយៈពេល ៨ ម៉ោងនៃម៉ោងធ្វើការ។ អ្នកនឹងទទួលបាន Email បញ្ជាក់អំពីការអនុម័ត ឬ ការបដិសេធពីប្រតិបត្តិករ ប.វ.អ.
៤
បន្ទាប់ពីទទួលបានការអនុម័តពីប្រតិបត្តិការយើងខ្ញុំ អ្នកអាចចូលប្រើប្រាស់ផតថលវិក្កយបត្រអេឡិចត្រូនិកកម្ពុជាបានជាផ្លូវការ
ប្រតិបត្តិករ ប.វ.អ. ត្រៀមរួចរាល់ជាស្រេចក្នុងការគាំទ្រដល់ដំណើរការចុះឈ្មោះរបស់ក្រុមហ៊ុនអាជីវកម្មនានា
ការិយាល័យរបស់យើងមានអាសយដ្ឋានស្ថិតនៅជាន់ទី៧ នៃអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) មហាវិថី OCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
សូមភ្ជាប់មកជាមួយវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម, វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ និងលិខិតប្រគល់សិទ្ធិដែលប្រថាប់ត្រាដោយប្រធានក្រុមហ៊ុនអាជីវកម្មផ្ទាល់ (ករណីចុះឈ្មោះតំណាងឱ្យម្ចាស់ក្រុមហ៊ុន ឬសហគ្រាសពាណិជ្ជកម្ម)
ប្រតិបត្តិករ ប.វ.អ. នឹងជួយគាំទ្រ និងណែនាំនូវគ្រប់ជំហាននៃការចុះឈ្មោះជាសមាជិកជូនដល់អ្នក
នៅពេលដែលអ្នកទទួលបានការអនុម័តពីប្រតិបត្តិករ អ្នកអាចចូលទៅប្រើប្រាស់ផតថលបានជាផ្លូវការ
ជួបជាមួយប្រតិបត្តិករប.វ.អ.សម្រាប់ការធ្វើសន្ធានកម្មរវាងប្រព័ន្ធ និងប្រព័ន្ធ
ក្រុមហ៊ុនអាជីវកម្មដែលមានប្រព័ន្ធ ERP ឬប្រព័ន្ធគណនេយ្យដែលអភិវឌ្ឍផ្ទាល់ខ្លួន ត្រូវទំនាក់ទំនងមកប្រតិបត្តិករ ប.វ.អ. ដើម្បីប្រជុំពិភាក្សាអំពីលទ្ធភាពធ្វើសន្ធានកម្ម។
ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (ប.វ.អ.) គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ជាតិ ដែលប្រើប្រាស់សម្រាប់ដំណើរការបញ្ជូន ទទួល និងបញ្ជាក់វិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិក រវាងអ្នកលក់ និងអ្នកទិញ ដោយមិនតម្រូវឱ្យបោះពុម្ពចេញជាវិក្កយបត្រក្រដាសឡើយ។
ដំណើរការដោយ
អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល
Copyright © 2025 រក្សារសិទ្ធគ្រប់យ៉ាងដោយ CamInv System