សូមលោកអ្នកអានលក្ខខណ្ឌក្នុងការប្រើប្រាស់ (លក្ខខណ្ឌនេះ) នេះដោយយកចិត្តទុកដាក់។ ការបន្តចូលប្រើប្រាស់គេហទំព័រ https://e-invoice.gov.kh (គេហទំព័រនេះ) មានន័យថាលោកអ្នកយល់ព្រមគោរពតាមលក្ខខណ្ឌដោយគ្មានការបង្ខិតបង្ខំ និងត្រូវអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដែលមានជាធរមាន។ ក្នុងករណីលោកអ្នកមិនយល់ព្រមចំពោះលក្ខខណ្ឌនេះ ឬ ប្រការណាមួយក្នុងលក្ខខណ្ឌនេះ, សូមមេត្តាកុំបន្តចូលប្រើប្រាស់គេហទំព័រនេះ។
លក្ខខណ្ឌនេះនឹងមានការកែសម្រួលក្នុងករណីចាំបាច់។ រាល់ការផ្លាស់ប្ដូរនឹងមានការជូនដំណឹង, ការបន្តចូលប្រើប្រាស់គេហទំព័ររបស់លោកអ្នកក្រោយមានការកែសម្រួលនឹងចាត់ទុកថាលោកអ្នកយល់ព្រមជាមួយលក្ខខណ្ឌថ្មី ដែលបានកែសម្រួលរួច។ ដូចនេះ សូមលោកអ្នកមេត្តាអានលក្ខខណ្ឌនេះរៀងរាល់ពេលចូលប្រើប្រាស់គេហទំព័រ។
គេហទំព័រនេះ គឺជាកម្មសិទ្ធិ និងប្រតិបត្តិការដោយ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល (អ.ស.ឌ.) នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.)។ រាល់មាតិកា និងមុខងារទាំងឡាយនៅលើគេហទំព័រនេះ និងនៅលើបណ្ដាញសង្គមរបស់ អ.ស.ឌ. រួមទាំងព័ត៌មាន, រូបភាព, វីដេអូ, និងកម្មវិធីផ្សេងៗ ដែលមាននៅលើគេហទំព័រ ឬ តាមរយៈគេហទំព័រគឺត្រូវបានការពារដោយច្បាប់កម្មសិទ្ធិបញ្ញា នៃព្រះរាជាណាចក្រកម្ពុជា។
មាតិកាដែលមាននៅលើគេហទំព័រនេះ គឺជាកម្មសិទ្ធិរបស់ អ.ស.ឌ. និង មិនមែនសម្រាប់បើកចំហ, ផ្សព្វផ្សាយ ឬ ចែកចាយបន្តទៅកាន់ភាគីដទែ។ លោកអ្នកមិនត្រូវបង្កើតឡើងវិញ, បញ្ជូនបន្ត, ផ្សព្វផ្សាយ, លក់, ចែកចាយបន្ត ឬ ធ្វើសកម្មភាពអាជីវកម្មលើគេហទំព័រ ឬ មាតិកាទាំងឡាយឡើយ លុះត្រាតែមានការបញ្ជាក់ណាមួយពី អ.ស.ឌ.។
លោកអ្នកមិនត្រូវព្យាយាមចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត, វាយប្រហារ (Hacking), លួចទិន្នន័យ (Data Mining) ឬ សកម្មភាពមិនប្រក្រតីណាមួយ ទៅលើមុខងារលើគេហទំព័រ ឬ ប្រព័ន្ធ ឬ បណ្ដាញ ដែលបានភ្ជាប់ទៅនឹងគេហទំព័រ ឬ ម៉ាស៊ីនមេរបស់ អ.ស.ឌ. ឡើយ។
អ.ស.ឌ. រក្សាសិទ្ធគ្រប់យ៉ាងលើការគ្រប់គ្រងបណ្ដាញសង្គម ដូចជា៖ (១) បន្ថែម, លុបចោល, ឬកែប្រែមាតិកា, (២) បិទ (Block) អ្នកប្រើប្រាស់ដែលមិនគោរពតាមគោលការណ៍ណាមួយ, (៣) បញ្ឈប់ប្រតិបត្តិការបណ្ដាញសង្គមរបស់ អ.ស.ឌ. គ្រប់ពេល។ អ.ស.ឌ. មិនធ្វើការតំណាង, ផ្សព្វផ្សាយ, គ្រប់គ្រង ឬ គាំទ្រមតិណាមួយឡើយ រួមទាំងអ្នកដែល “Follow” ឬ “Like” ក្នុងបណ្ដាញសង្គមរបស់យើង និងអ្នកដែលយើង “Follow” ឬ “Like” ឬ “Re-tweet” ឬ “Favorite” ឬ “Share” ក្នុងបណ្ដាញសង្គម។
រាល់មាតិកានៅលើគេហទំព័រ និងបណ្ដាញសង្គមរបស់យើង មិនបញ្ជាក់ឱ្យការតំណាង ឬ ការសន្យាណាមួយឡើយ។ មាតិកាដែលមាននៅលើគេហទំព័រ ឬ បណ្ដាញសង្គមរបស់យើង គឺមានលក្ខណៈជាឯកសាររស់ ដោយមិនតំណាងឱ្យការធានាដោយផ្ទាល់ ឬ ដោយប្រយោលណាមួយឡើយ។ យើងសូមបដិសេធរាល់អំណះអំណាងនៃភាពជាកម្មសិទ្ធ, សកម្មភាពអាជីវកម្ម, ការកំណត់គោលបំណងណាមួយ, ឬ ការរំពឹងទុកនៃឯកជនភាព និងការរំលោភបំពានណាមួយ ដែលកើតឡើងក្រៅដែនសមត្ថកិច្ចរបស់ អ.ស.ឌ.។ ដោយស្ថិតនៅក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានជាធរមាន, អ.ស.ឌ. នឹងមិនធានាចំពោះ៖
អ.ស.ឌ. រក្សាសិទ្ធគ្រប់យ៉ាងក្នុងការកែប្រែ និងធ្វើបច្ចុប្បន្នភាពគេហទំព័រ គ្រប់ពេល។ អ.ស.ឌ. ក៏រក្សាសិទ្ធិក្នុងការបដិសេធ និងហាមឃាត់ការចូលប្រើប្រាស់ ឬ កំណត់កម្រិតនៃការចូលប្រើប្រាស់ចំពោះបុគ្គលណាមួយគ្រប់ពេលដោយមិនចាំបាច់ជូនដំណឹង។
គេហទំព័រនេះ អាចមានតំណភ្ជាប់ទៅកាន់គេហទំព័រដទៃ ដែលមិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ អ.ស.ឌ.។ អ.ស.ឌ. នឹងមិនទទួលខុសត្រូវលើមាតិកា នៃគេហទំព័រទាំងនោះ ព្រមទាំងការខូចខាត និងការបាត់បង់ ដែលកើតឡើងពីគេហទំព័រទាំងនោះឡើយ។ រាល់មាតិកា, សេវាកម្ម, ការអះអាង ឬ តំណាងអ្វីមួយ ដែលមាននៅលើគេហទំព័រទាំងនោះជាទំនួលខុសត្រូវរបស់ប្រតិបត្តិករនៃគេហទំព័រទាំងនោះ។ សូមលោកអ្នកមានការប្រុងប្រយ័ត្ន និងទទួលខុសត្រូវដោយខ្លួនឯង ចំពោះការចូលប្រើប្រាស់គេហទំព័រទាំងនោះ។
អ.ស.ឌ. មិនត្រូវរាប់បញ្ចូលពាក់ព័ន្ធ ឬ ជាតំណាងគេហទំព័រ ដែលភ្ជាប់មកនោះទេ។ យើងរក្សាសិទ្ធិក្នុងការបិទតំណភ្ជាប់ឡាយណា ដែលគ្មានការអនុញ្ញាត នឹងមិនទទួលខុសត្រូវលើមាតិកាក្នុងតំណភ្ជាប់ទាំងនោះឡើយ។
លក្ខខណ្ឌក្នុងការប្រើប្រាស់នេះស្ថិតក្រោមច្បាប់ ដែលមានជាធរមាន ក្នុងព្រះរាជាណាចក្រកម្ពុជា។
ការបន្តចូលប្រើប្រាស់គេហទំព័រនេះ មានន័យថាលោកអ្នកយល់ព្រមគោរពតាមគោលការណ៍ឯកជនភាពរបស់យើងផងដែរ។
ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (ប.វ.អ.) គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ជាតិ ដែលប្រើប្រាស់សម្រាប់ដំណើរការបញ្ជូន ទទួល និងបញ្ជាក់វិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិក រវាងអ្នកលក់ និងអ្នកទិញ ដោយមិនតម្រូវឱ្យបោះពុម្ពចេញជាវិក្កយបត្រក្រដាសឡើយ
ដំណើរការដោយ
អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល
Copyright © 2025 រក្សារសិទ្ធគ្រប់យ៉ាងដោយ ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (ប.វ.អ.)