
ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (ប.វ.អ.) គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ជាតិ ដែលប្រើប្រាស់សម្រាប់ដំណើរការបញ្ជូន ទទួល និងបញ្ជាក់វិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិក រវាងអ្នកលក់ និងអ្នកទិញ ដោយមិនតម្រូវឱ្យបោះពុម្ពចេញជាវិក្កយបត្រក្រដាសឡើយ

ដំណើរការដោយ
អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល
Copyright © 2026 រក្សារសិទ្ធគ្រប់យ៉ាងដោយ ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (ប.វ.អ.)

04 Mar 2025
នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥, លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល (អ.ស.ឌ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃ អ.ស.ឌ. បានដឹកនាំក្រុមការងារបច្ចេកទេសទទួលបន្ទុកអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ជួបពិភាក្សាតាមរយៈប្រព័ន្ធវីដេអូ Zoom ជាមួយនឹងតំណាងក្រុមហ៊ុន EDICOM ដែលជាក្រុមហ៊ុនអន្តរជាតិផ្គត់ផ្គង់ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក។ តាមរយៈកិច្ចប្រជុំ ក្រុមការងារនៃ អ.ស.ឌ. បានបង្ហាញ និងណែនាំអំពីទិដ្ឋភាពរួមនៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។ ចំណែកតំណាងក្រុមហ៊ុន EDICOM ក៏បានបង្ហាញអំពីសវតានៃក្រុមហ៊ុនរបស់ខ្លួន ដែលកំពុងផ្គត់ផ្គង់សេវាកម្មប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកជូនអតិថិជន ដែលជាក្រុមហ៊ុនអាជីវកម្មប្រមាណចំនួនជាង ១៧ ០០០ក្រុមហ៊ុន ក្នុងបណ្តារប្រទេសចំនួន ៨៧។

នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥, នៅសណ្ឋាគាររ៉េសុីដង់ សុខាភ្នំពេញ, អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល (អ.ស.ឌ.

នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥, តាមរយៈប្រព័ន្ធវីដេអូ Zoom, លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋា

នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥, លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ត្រូវបានអ

នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៥, អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល (អ.ស.ឌ.) បានរៀបចំនូវវគ្គបណ្តុះបណ